Skip to main content

ព័ត៌មាន និងសេវាកម្មអំពីកាកសំណល់គ្រោះថ្នាក់

បើសិនអ្នករស់នៅ ឬធ្វើការក្នុង King County យើងផ្តល់ជូនជម្រើសងាយស្រួលសម្រាប់ការបោះចោលកាកសំណល់ និងធនធានគ្រោះថ្នាក់ ដើម្បីជួយការពារអ្នក និងបរិស្ថានឲ្យរួចផុតពីសារធាតុគីមីគ្រោះថ្នាក់។

a mother and son in a grocery store aisle

ផលិតផលគ្រោះថ្នាក់ទូទៅ

ផលិតផលដែលមិនប្រើប្រាស់ ចាស់ ឬលែងត្រូវការ អាចនាំឲ្យមានគ្រោះថ្នាក់ក្នុងការទុកដាក់ ។ ផលិតផលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន បើសិនបោះចោលពួកវាទៅក្នុងធុងសម្រាម ឬចាក់ចូលក្នុងប្រព័ន្ធលូ អ្នកអាចកំណត់ផលិតផលគ្រោះថ្នាក់ ដោយអានស្លាកសញ្ញាផលិតផល ។ ផលិតផលគ្រោះថ្នាក់មានស្លាក ដែលមានពាក្យ danger (គ្រោះថ្នាក់) , poison (ពុល) , warning (ការព្រមាន) , ឬ caution (ការប្រុងប្រយ័ត្ន)

Icon of bottles with the EPA Safer Choice logo and Cradle to Cradle logo

សុវត្ថិភាពបំផុត

ស្វែងរកផលិតផលដែលមានស្លាកសញ្ញាទាំងនេះនៅផ្នែកខាងមុខ ឬខាងក្រោយ ។

សូមកត់សម្គាល់៖ ផលិតផល EPA Safer Choice គឺមានសុវត្ថិភាពបំផុតនៅក្នុងក្រុមរបស់ពួកវា ទោះបីជាវានិយាយថា CAUTION (ការប្រុងប្រយ័ត្ន) នៅលើស្លាកសញ្ញាក៏ដោយ ។

Icon of a bottle that does not have the words caution, warning, danger, or poison on the label

សុវត្ថិភាពគ្រប់គ្រាន់

ជ្រើសរើសផលិតផលដែលគ្មានពាក្យ CAUTION (ការប្រុងប្រយ័ត្ន) WARNING (ការព្រមាន) DANGER (គ្រោះថ្នាក់) ឬ POISON (ពុល) ។

Icon of a bottle with the words Caution and Warning

គ្រោះថ្នាក់ខ្លះៗ

ជ្រើសរើសផលិតផលដែលមានពាក្យ CAUTION (ការប្រុងប្រយ័ត្ន) ឬ WARNING (ការព្រមាន) ។

Icon of a bottle with the words Danger and Poison

គ្រោះថ្នាក់បំផុត - សូមជៀសវាង

ជៀសវាងផលិតផលដែលមានពាក្យ DANGER (គ្រោះថ្នាក់) ឬ POISON (ពុល) ។ ពួកវាមានគ្រោះថ្នាក់បំផុតសម្រាប់អ្នក និងគ្រួសាររបស់អ្នក ។

3 ជំហាននៃការបោះចោលដោយសុវត្ថិភាព

Staff person wearing protective gear unloads hazardous wastes from the trunk of a car
step 1

ប្រមូលទុករបស់របរ៖

បើសិនស្លាកសម្គាល់មានពាក្យ danger (គ្រោះថ្នាក់), poison (ពុល),warning (ការព្រមាន)caution (ការប្រុងប្រយ័ត្ន) វាជាកាកសំណល់គ្រោះថ្នាក់ ។

ពិនិត្យមើលបញ្ជីរបស់របរដែលយើងទទួលយក ។

step 2

រៀបចំសម្រាប់ការបោះចោល៖

រក្សារបស់របរនៅក្នុងធុងដើមរបស់ពួកវា ដាក់ស្លាកផលិតផលដែលគ្មានសញ្ញាសម្គាល់ ហើយបិតវាឱ្យជាប់ កុំឱ្យពួកវាលេច ឬធ្លាយ ។ រក្សាទុកផលិតផលឱ្យឆ្ងាយពីបន្ទប់ដឹកអ្នកដំណើរនៃយានយន្តរបស់អ្នក ។

step 3

បោះចោល៖

នាំយករបស់របររបស់អ្នកទៅកាន់ កន្លែងបោះចោល មិនមានការបបង់ថ្លៃទេពីព្រោះសេវាកម្មនេះត្រូវបានទូទាត់រួចហើយតាមរយៈវិក័យប័ត្ររប្រើប្រាស់របស់អ្នក ។

ចូរស្វែងរក ទីកន្លែងចោលសម្រាមដែលនៅក្បែរអ្នក

  • North Seattle
    អាទិត្យ – អង្គារ

    12550 Stone Ave N Seattle, WA 98133
    9:00 ព្រឹក–5:00 ល្ងាច

    បិទនៅថ្ងៃ 4 កក្កដា, ថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas និងថ្ងៃចូលឆ្នាំ ។

  • South Seattle
    ថ្ងៃព្រហស្បតិ៍ –សៅរ៍

    8100 2nd Ave S Seattle, WA 98108
    9:00 a.m. - 5:00 p.m.

    មានទីតាំងនៅជាប់នឹងស្ថានីយ៍ផ្ទេរ
    បិទនៅថ្ងៃ 4 កក្កដា, ថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas និងថ្ងៃចូលឆ្នាំ ។

  • Factoria
    អង្គារ – សុក្រ, សោរ៍ និងអាទិត្យ

    13800 SE 32nd St. Bellevue, WA 98005
    8 ព្រឹក – 4 ល្ងាច (អង្គារ-សុក្រ), 9 ព្រឹក – 5 ល្ងាច (សោរ៍-អាទិត្យ)

    រោងចក្រ Factoria មានទីតាំងនៅស្ថានីយ៍ផ្ទេរ ។ បិទនៅថ្ងៃបុណ្យ Thanksgiving, បុណ្យ Christmas, និងថ្ងៃចូលឆ្នាំថ្មី ។

  • Auburn
    សៅរ៍ - អាទិត្យ

    1101 Outlet Collection Way, Auburn, WA 98001
    10 ព្រឹក–5 ល្ងាច

    ទីតាំង Auburn Wastemobile បើករៀងរាល់ចុងសប្តាហ៍ ពេញមួយឆ្នាំ ។ ភ្លើងឲ្យសញ្ញានៅតាមសមុទ្រ មិនអនុញ្ញាតឱ្យមានសម្រាប់ទីតាំងនេះទេ ។
    ទីតាំងនេះបិទនៅថ្ងៃទី 30 វិច្ឆិកា, 1 ធ្នូ , 28-29 ធ្នូ  ។


Wastemobile - សេវាកម្មប្រមូលកាកសំណល់គ្រោះថ្នាក់ចល័ត


សេវាកម្មប្រមូលដោយឥតគិតថ្លៃនេះ ធ្វើដំណើរទៅជ្រើសរើសសហគមន៍ក្នុង King County ហើយផ្តល់ឲ្យពលរដ្ឋ និងអាជីវកម្មខ្នាតតូច នូវកន្លែងងាយស្រួលមួយ ដើម្បីយកកាកសំណល់គ្រោះថ្នាក់របស់ពួកគេ ។


ស្វែងយល់ពីពេលវេលារបស់ Wastemobile ការធ្វើដំណើរសម្រាប់សេវាកម្មប្រមូលសម្រាមតាមផ្ទះដែលប្រកបដោយគ្រោះថ្នាក់របស់យើង សូមចូលទៅមើលសហគន៍មួយដែលនៅក្បែរអ្នក ។


Graphic of a green car at a Wastemobile event

កម្មវិធីប្រមូលសម្រាមតាមផ្ទះ

តើអ្នកមានអាយុ 65 ឆ្នាំ ឬលើស ឬជាជនពិការ?​ បើសិនអ្នកមិនមានយានយន្ត ហើយមិនអាចទៅដល់កន្លែងប្រមូលកាកសំណល់គ្រោះថ្នាក់ទេ អ្នកអាចទូរស័ព្ទមកយើងខ្ញុំដើម្បីរៀបចំពេលវេលាទៅប្រមូលកាកសំណល់ពីផ្ទះរបស់អ្នក ។ កម្មវិធីប្រមូលសម្រាមតាមផ្ទះ មានមូលនិធិគាំទ្រតាមរយៈ វិក័យប័ត្រទឹកភ្លើងរបស់អ្នក ហើយគេនឹងមិនយកប្រាក់ពីអ្នក នៅពេលគេទៅយករបស់របរពីអ្នក។



ដើម្បីរៀបចំពេលវេលាឲ្យគេទៅយក សូមហៅមក

206-296-4692

ច័ន្ទ - សោរ៍ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច (លើកលែងថ្ងៃឈប់សម្រាកបុណ្យ) មានសេវាកម្មបកប្រែផ្ទាល់មាត់តាមសំណើ

 

តើអ្នកមានអាជីវកម្មមួយនៅក្នុង King County ទេ?

ក្នុងនាមជាអាជីវកម្មមួយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការគ្រប់គ្រងសម្ភារគ្រោះថ្នាក់ ដើម្បីកុំឳ្យវាបង្កគ្រោះថ្នាក់់ដល់កម្មករនិយោជិត សហគមន៍ និងបរិស្ថានរបស់អ្នក ។ យើងអាចជួយអាជីវកម្មទាំងឡាយណាដែលមានសិទ្ធិ បោះ កាកសំណល់គ្រោះថ្នាក់ របស់ពួកគេ ដោយឥតគិតថ្លៃ។ យើងក៏ផ្តល់ជូនសេវាកម្មពិគ្រោះយោបល់ និងអនុសាសន៍តាមតម្រូវការ នៅនឹងកន្លែង ហើយផ្តល់លុយវិញ សម្រាប់ការវិវឌ្ឍនានា។ សេវាកម្មទាំងអស់នេះ ទទួលបានមូលនិធិឧបត្ថម្ភ តាមរយៈវិក័យប័ត្រទឹកភ្លើងរបស់អ្នក ដូច្នេះអត់មានយកប្រាក់ បន្ថែមទៀតទេ។



ដើម្បីស្វែងយល់បន្ថែម និងមើលថាតើអាជីវកម្មរបស់អ្នកមានសិទ្ធិទទួលបាន ឬ អត់ សូមហៅមក​

206-296-4692

ច័ន្ទ - សោរ៍ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច (លើកលែងថ្ងៃឈប់សម្រាកបុណ្យ) មានសេវាកម្មបកប្រែផ្ទាល់មាត់តាមសំណើ

ខ្សែទូរស័ព្ទជំនួយផ្នែកកាកសំណង់គ្រោះថ្នាក់

ពលរដ្ឋ និងអាជីវកម្មខ្នាតតូច អាចសុំព័ត៌មានពីរបៀបបោះចោលកាកសំណល់គ្រោះថ្នាក់​ឳ្យបានត្រឹមត្រូវ ប្រើប្រាស់ផលិតផលដែលមានជាតិពុលតិច និងប្រធានបទពាក់ព័ន្ធដទៃទៀត ។

ម៉ោងធ្វើការ

ច័ន្ទ - សោរ៍ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច (លើកលែងថ្ងៃឈប់សម្រាកបុណ្យ)

ខ្សែទូរស័ព្ទជំនួយផ្នែកកាកសំណង់គ្រោះថ្នាក់
206-296-4692*

អ៊ីម៉ែល
haz.waste@kingcounty.gov

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកថែសួន

ពលរដ្ឋ និងអ្នកជំនាញខាងទេសភាព អាចទូរស័ព្ទមក ខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកថែសួន ដើម្បីរកជំនួយជំនាយឥតគិតថ្លៃសម្រាប់សំណួរខាងសួនច្បារ ។

ថ្ងៃធ្វើការ

ច័ន្ទ - សោរ៍ពីម៉ោង 9 ព្រឹក ដល់ 5 ល្ងាច (លើកលែងថ្ងៃឈប់សម្រាកបុណ្យ)

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្នែកថែសួន
206-633-0224*

វិបសាយថ៍
gardenhotline.org

អំពីយើង

កម្មវិធីគ្រប់គ្រងសំណល់គ្រោះថ្នាក់ ការពារ និងលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន នៅក្នុង King County ដោយកាត់បន្ថយការគម្រាមកំហែង ដែលបង្កឡើងដោយការផលិត ការប្រើប្រាស់ ការរក្សាទុក និងការបោះចោលសម្ភារគ្រោះថ្នាក់ ។ យើងគឺជាដៃគូប្រចាំតំបន់មួយ ដែលបម្រើ King County ទាំងអស់ រាប់បញ្ចូលទាំង ទីក្រុង Seattle, ទីក្រុង 37 ផ្សេងទៀត  កុលសម្ព័ន្ធពីរ និងតំបន់ដែលមិនទាន់ចុះបញ្ជី ។

 

រក្សាទំនាក់ទំនង

ចុះឈ្មោះដើម្បីទទួលបានព័ត៌មាន និងដំណឹងថ្មីបំផុតរបស់យើងអំពីពេលវេលាដែល Wastemobile នឹងទៅដល់តំបន់របស់អ្នក ។ សូមកត់ចំណាំថា ព្រឹត្តិប័ត្រព័ត៌មានចេញផ្សាយជាភាសាអង់គ្លេស ។